គ្រូអាស៊ីអឺរ៉ុប ស្នើឱ្យអាជ្ញាកណ្ដាលពិភាក្សានឹងជំនួយការឡើងវិញ ត្រង់ករណីធ្ងន់ធ្ងរ

គ្រូបង្គោលក្លឹបបាល់ទាត់អាស៊ីអឺរ៉ុបយូណាធីត លោក សុក វាសនា បានស្នើដល់គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ ឱ្យពិនិត្យពិចារណាថាតើការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាលើទីលាន ត្រឹមត្រឹមដែរឬយ៉ាងណា និងស្នើដល់គណៈកម្មការដដែល សុំឱ្យអាជ្ញាកណ្ដាលកាត់សេចក្ដី ពិគ្រោះឡើងវិញជាមួយជំនួយការខ្លួន ត្រង់ចំណុចធ្ងន់ធ្ងរឈានដល់ការផ្ដល់កាតក្រហម ព្រោះ​ការកាត់សេចក្ដីមិនត្រឹមត្រូវ ប៉ះពាល់ដល់ក្រុមរបស់លោក និងក្រុមផ្សេង​ៗ​ទៀត។ គ្រូបង្គោលរូបនេះបានពន្យល់ថា ៖«ចំពោះការកាត់សេចក្ដីរបស់អាជ្ញាកណ្ដាល អ្វីដែលយើងចង់បានគឺស្នើទៅគណៈកម្មការ គួរតែពិនិត្យពិចារណានិងមើលពីកំហុស តើគាត់(អាជ្ញាកណ្ដាល) កាត់សេចក្ដីហ្នឹងត្រឹមត្រូវឬអត់ ហើយស្នើទៅគណៈកម្មការដូចគ្នា សូមឱ្យរាល់ការសម្រេចចិត្តនៅពេលមានកំហុសធ្ងន់ធ្ងរ គាត់ត្រូវតែសាកសួរជាមួយមន្ត្រីជំនួយការរបស់គាត់ ឬក៏មន្ត្រីទី៤ក៏បានដែរ បើមានអ្វីដែលធ្ងន់ធ្ងរថាតើ អ្វីដែលកាត់ក្ដីហ្នឹងត្រឹមត្រូវអត់ មុនដកកាតក្រហមអីជាដើម»។ ការស្នើសុំរបស់អតីតគ្រូយុវជនស្វាយរៀង ធ្វើឡើងបន្ទាប់ពីខ្សែការពាររបស់លោក ឡាយ … Read More

បណ្ដុំ​គ្រោះ​ថ្នាក់​ស្រៀវ​សាច់​ប្រកួត MMA ទាត់​គេ​បាក់ជើង​ខ្លួន​ឯង

ក្បាច់គុន​ចម្រុះ ឬ MMA​ ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កីឡា​​ប្រយុទ្ធ​គ្រោះថ្នាក់​បំផុត ព្រោះ​តែ​កីឡា​នេះ​បាន​បើក​ឲ្យ​ប្រកួត​គ្នា​​ស្ទើរ​តែ​សេរី​គ្រប់​ក្បាច់​ទៅ​ហើយ។ អ្នក​ប្រកប​អាជីព​កីឡា​មួយ​នេះ​ងាយ​នឹង​រក​គ្រោះថ្នាក់​មែនទែន ពេល​ដែល​ឡើង​ប្រកួត​ម្ដង​ៗ។ មាន​កីឡាករ​មិន​តិច​នាក់​ដែល​ធ្លាប់​បែក​ត្រចៀក ឬ​បាក់​ឆ្អឹក​ដៃ ជើង​ដោយ​សារ​តែ​គូ​ប្រកួត​ចាប់​ឃ្លេ។ វីដេអូ​ខាង​ក្រោម​នឹង​បង្ហាញ​ពី​ការ​ភ្លាត់ស្នៀត​របស់​កីឡាករ​ MMA ដែល​ព្យាយាម​ទាត់​គេ តែ​បែរ​ជា​បាក់​ជើង​ខ្លួន​ឯង៕

ក្លឹប​ប្រដាល់​នាយកដ្ឋាន​អង្គរក្ស​ គ្រោង​ដក​ប្រាក់​ឧបត្ថម្ភ​កីឡាករ​វិញ​ព្រោះ​ចរិត​អឿ

លោក​​ស៊ន​​អេលីត​​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​នាយដ្ឋាន​អង្គរក្ស​​លើក​ឡើង​តាម​ការ​ឡាយ​វីដេអូ​លើ​ហ្វេសបុក​របស់​លោក​ថា​​កីឡាករ​ក្នុង​ក្លឹប​មួយ​ចំនួន​ដូច​ចង់​មាន​ចរិត​អឿ​​និង​មិន​សូវ​ចង់​ប្រកួត​បន្ទាប់​បាន​ប្រាក់​រង្វាន់​​បូក​ប្រាក់​តម្លៃ​ខ្លួន​ច្រើន​មួយ​រយៈ​ចុង​ក្រោយ​នេះ។​​គ្រូ​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​​សិស្ស​ខ្លះ​មាន​ទាំង​ប្រាប់​មក​លោក​វិញ​ថា​កុំសូវ​ទាន់​ចាប់​គូ​អី​មិន​ទាន់​ចង់​ប្រកួត​ទេ។​ លោក​​អេលីត​​បន្ថែម​ទៀត​ថា​​ប្រសិន​បើ​បែប​នេះ​ទៀត​លោក​ប្រហែល​សុំ​ទៅ​ថ្នាក់​ដឹកនាំ​​ប្រធាន​ក្លឹប​ឲ្យ​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​តិច​ជាង​មុន​​ឬ​ដក​ទាំង​ស្រុង​តែ​ម្ដង។​​បង​ប្រុស​​ស៊ន​​សៀវម៉ីវ​​បន្ត​ថា​កីឡាករ​មួយ​ចំនួន​ពេល​វ៉ៃ​បាន​លុយ​តិច​ក៏​ពិបាក​​ដល់​ពេល​វ៉ៃ​បាន​លុយ​ច្រើន​ហើយ​ក៏​ពិបាក​ទៀត។​​រំលឹក​ដែរ​ថា​​លោក​​ស៊ន​​អេលីត​​ជា​គ្រូ​បង្វឹក​នៅ​ក្លឹប​នាយកដ្ឋាន​អង្គរក្ស៕​

រឿង​ជំនួយការ​អាជ្ញាកណ្ដាល​ទៅ​សុំ​ ស៊ីញេ​ពី​ Haaland ត្រូវ​បាន​បក​ស្រាយ​ច្បាស់​ការ​ហើយ

លោក​ Simona Zibut ប្រធាន​សមាគម​ SOS Autism Bihor ដែល​ជា​សមាគម​ជួយ​កុមារ​អទីសឹម​ បាន​ធ្វើ​ការ​ពី​បកស្រាយ​ក្នុង​ពេល​ថ្មីៗ​នេះ​ពី​មូលហេតុ​ ដែល​លោក​ Octavian Sovre ជំនួយ​ការ​អាជ្ញាកណ្ដាល​បាន​ទៅ​សុំ​ ស៊ីញេ​ពី​ខ្សែ​ប្រយុទ្ធ​ Erling Haaland ក្រោយ​​ប្រកួត​ Man City តទល់​នឹង​ Dortmund ក្របខ័ណ្ឌ​ UEFA Champions ក្នុង​លទ្ធផល​ឈ្នះ​ ២-១ កាល​ពី​ម្សិលមិញ​នេះ​។ លោក​ Zibut បាន​និយាយ​ថា​៖” … Read More

ល្ហិចល្ហៀង​ថា​ Man Utd ដាក់​លក់​ Lingard ឲ្យ​ West Ham ទិញ​ហើយ​

ក្លឹប​ Manchester United បាន​ដាក់​លក់​ខ្សែ​បម្រើ​ខ្ចី​ជើង​របស់​ខ្លួន​ Jesse Lingard ទៅ​ឲ្យ​ក្លឹប​ West Ham United ទិញ​សម្រាប់​រដូវកាលក្ដៅ​ខាង​មុខហើយ​ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob កាលពីពេលថ្មីៗនេះ។ ក្លឹប​ខាង​លើ​បាន​ដាក់​ Lingard លក់​ក្នុង​តម្លៃ​ជាង​ ៣៥​លាន​ដុល្លារ​ ដែល​ជា​តម្លៃ​ទ្វេដង​នូវ​តម្លៃ​ខ្លួន​របស់​ខ្សែ​បម្រើ​រូប​នេះ​នៅ​ពេល​នេះ​។ តាម​ពិត​ទៅ​ដោយ​សារ​តែ​ខាង​ West Ham ចង់​បាន​កីឡាករ​ខ្ចី​ជើង​ Lingard ​នេះ​ពេក​ក្រោយ​ខ្សែ​បម្រើ​​រូប​នេះ​ឡើង​ជើង​ខ្លាំង​នៅ​ពេល​មក​លេង​ឲ្យ​ក្លឹប​របស់​ខ្លួន​ តែ​ខាង​ Man Utd មិន​សូវ​ជា​ចង់​លក់​ចេញ​ទើប​ក្លឹប​នេះ​បាន​ដំឡើង​ថ្លៃ​បែប​នេះ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា … Read More

មិន​គួរ​ឲ្យ​ជឿ! Griezmann មាន​កូន​ ៣ កើត​ថ្ងៃ​ ខែ​ដូច​គ្នា​ទាំង​អស់ ខុស​តែ​ឆ្នាំ​ទេ!

ខ្សែ​ប្រយុទ្ធ​បារាំង Antoine Griezmann ក្នុង​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០២១ ក្លាយ​ជា​បុរស​កូន ៣ហើយ ក្រោយ​កូន​ពៅ​ប្រុស​ ទើប​តែ​កើត​នៅ​ក្នុង​ថ្ងៃ​នេះ។ យ៉ាងណាមិញ វា​ពិត​ជា​គាប់​ជួន​មែន​សម្រាប់​កីឡាករ​ Barcelona រូប​នេះ ខណៈ​កូន​ៗ​របស់​គេ​ទាំង​ ៣ កើត​ក្នុង​ថ្ងៃ​តែ​មួយ​ទាំង​អស់ ដោយ​កូន​ស្រី​បង​កើត​នៅ​ថ្ងៃ​ទី៨ ខែ​មេសា ឆ្នាំ២០១៦ កូន​ប្រុស​កណ្ដាល​កើត​ថ្ងៃ​ ខែ​ដូច​គ្នា តែ​ឆ្នាំ២០១៩ ហើយ​កូន​ពៅ​កើត​ក្នុង​ថ្ងៃ​នេះ​តែ​ម្ដង។ គួរ​បញ្ជាក់​ផង​ដែរ​ថា ជើងឯក​ពាន​បាល់ទាត់​ពិភពលោក​ឆ្នាំ២០១៨​រូប​នេះ រៀបការ​ជាមួយ​មិត្ត​ស្រី​ជនជាតិ​អេស្ប៉ាញ​របស់​ខ្លួន​ឈ្មោះ Erika Choperena កាល​ពី​ឆ្នាំ២០១៧៕ … Read More

អ្នក​គាំទ្រ​ស្រាត​រត់​ចូល​ទីលាន ​អំឡុង​ពេល Granada ​ចាញ់ Man Utd ​២-០ ​

​ក្រុម Granada ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Manchester United ​ក្នុង​ដី​ខ្លួន​ឯង ​នា​លទ្ធផល ២-០ ​សម្រាប់​ជើង​ទី​១​ពាន​រង្វាន់ Europa League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​ជាមួយ​ការ​ប្រកួត​ខាង​លើ​នេះ​កំពុង​ដំណើរ​ការ ​ក៏​ស្រាប់​តែ​មាន​បុរស​ម្នាក់​ស្រាត​រត់​ចូល​ទីលាន​ប្រកួត​តែ​ម្ដង។ ​ខណៈ​ដែល​ការ​ប្រកួត​នេះ​ទៀត​សោត ​បាន​បិទ​ទ្វា​ទេ តែ​នៅ​តែ​មាន​អ្នក​អាច​ចូល​និង​រត់​ចូល​ទីលាន​ទាំង​ខ្លួន​ស្រាត​ននោល​គោគ​បាន​ទៀត។ ​ក្រោយ​ពី​ក្រុម​ការងារ​បាន​ចាប់​គេ​បាន ​និង​នាំ​ចេញ​ទៅ ​ការ​ប្រកួត​ក៏​ដំណើរ​ការ​ទៅ​មុខ​ទៀត។ ​ជា​លទ្ធផល​ជើង​ទី​១​នេះ ​ក្រុម Man Utd ​ទទួល​បាន​ជ័យជម្នះ ​២-០ ​ដោយ​២​គ្រាប់​នោះ​សម្រេច​បាន​ដោយ Rashford ​១​គ្រាប់​នៅ​នាទី​៣១ ​និង … Read More

Zidane ​ឆ្លើយ​តប​ទៅ Klopp ​វិញ ​បន្ទាប់​ពី​រិះគន់​រឿង​យក​កន្លែង​ហាត់​មក​ប្រកួត​

​លោក​ Jurgen Klopp ​ហាក់​មិន​សប្បាយ​ចិត្ត​ទេ ​អំឡុង​ពេល​ការ​ប្រកួត​ជាមួយ Real Madrid ​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​ Alfredo Di Stefano Stadium ​ដែល​ជា​ទីលាន​ហ្វឹកហាត់​នោះ។ ​យ៉ាងណាមិញ ​លោក Zidane ​ក៏​ចេញ​មុខ​មក​ការពារ​ចំពោះ​ការ​រិះគន់​ខាង​លើ​របស់​លោក Klopp ​ផង​ដែរ។ ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​អះអាង​ថា​ទីលាន​នេះ​ត្រូវ​បាន​ទទូល​ស្គាល់​ដោយ UEFA ​ដើម្បី​យក​មក​ប្រើប្រាស់​ដើម្បី​ប្រកួត។ ​មួយ​វិញ​ទៀត ​លោក​សប្បាយ​ចិត្ត​ក្នុង​ការ​បាន​លេង​នៅ​ទី​នេះ ​ហើយ​កីឡាករ​វិញ​ក៏​ពេញ​ចិត្ត​សម្រាប់​ប្រកួត​ផង​ដែរ។ ​រំលឹក​ថា​កាល​ជើង​ទី​១​កន្លង​ទៅ ក្រុម … Read More

មិន​គួរ​សោះ! Arsenal ​របូត​គ្រាប់​ចុង​ម៉ោង ​បាន​ត្រឹម​ស្មើ Praha ​១-១

​ក្រុម​កាំភ្លើង​ធំ Arsenal ​លេង​បាន​ត្រឹម​ស្មើ​ជាមួយ​ក្រុម Slavia Prague ​ក្នុង​លទ្ធផល ១-១ ​ប៉ុណ្ណោះ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa Leaegue ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ជើង​ទី​១​នៅ​យប់មិញ​នេះ​។ ​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​សឹង​តែ​គ្មាន​គ្រាប់​បាល់​ទៅ​ហើយ ​ប៉ុន្តែ​ឈាន​ដល់​ចុង​ម៉ោង ​ក៏​កើត​មាន​គ្រាប់​បាល់​ភ្លាម​តែ​ម្ដង។ ​នៅ​នាទី​៨៦ ​Pepe ​ក៏​រក​បាន​១​គ្រាប់​នាំ​មុខ​មុន​ឱ្យ​ក្រុម Arsenal ​ប៉ុន្តែ​ការ​នាំ​មុន​នេះ ​មិន​បញ្ចប់​ទៅ​នោះ​ទេ ពោល​គឺ​នៅ​នាទី​៩០+៣ ​Holes ​ក៏​អាច​រក​គ្រាប់​បាល់​បាន​វិញ​តាម​ស្មើ ១-១ ​តែ​ម្ដង។ ​១គ្រាប់​ចុង​ម៉ោង​របស់ Praha ​នេះ ​ត្បិត​លទ្ធផល​ស្មើ​គ្នា​មែន … Read More

​អាណិត​​ តាំង​ ពិសី ​កំពុង​ពេញ​ល្អ​ផង​​ ឥឡូវ​សម្រាក​ទៀត​បាត់​​

ខ្សែ​ការពារ​​ តាំង ពិសី ដែល​កំពុង​តែ​បង្ហាញ​សមត្ថភាព​លេចធ្លោ​ខ្លាំង​​ដើម​រដូវ​កាល ដោយ​បង្ហាញ​ខ្លួន​បាន​៣​ប្រកួត​រក​បាន​ពីរ​គ្រាប់​ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួមក្រុម​​បាន​មួយ​គ្រាប់​ ត្រូវ​សម្រាក​យ៉ាង​តិច​មួយ​ខែ​កន្លះ ក្រោយ​ប៉ះ​ទង្គិច​​កាល​ជួយ Tiger ឲ្យ​​ឈ្នះ​ទ័ព ៣-២ កាល​ជំនួប​សប្ដាហ៍​ទី​៣ របស់​​ Angkor Tiger ។ ក្រោយ​ពេល​ថត​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ​កាល​ពី​រសៀល​ម្សិលមិញ​នេះ តាំង ពិសី បាន​ឲ្យ​ដឹង​ថា ខ្លួន​ត្រូវ​គ្រូ​ពេទ្យ​​​ប្រាប់​ឲ្យ​សម្រាក​យ៉ាង​តិច​១ ខែ​កន្លះ ដើម្បី​ព្យាបាល​​របួស​រលាក​​សរសៃពួរ​ជើង​ផ្នែក​ខាង​ក្រោយ​។ បច្ចុប្បន្ន​​កន្លែង​របួស​របស់​គេ​មិន​បាន​បង្ក​ការ​ឈឺចាប់​អ្វី​​ធ្ងន់ធ្ងរ​ឡើយ ប៉ុន្តែ​ដាច់​ខាត​ត្រូវ​តែ​សម្រាក​ព្យាបាល​​ឲ្យ​បានត្រឹម​ត្រូវ​តាម​វេជ្ជបញ្ជា​របស់​គ្រូ​ពេទ្យ។ ​រំលឹក​ថា តាំង ពិសី បាន​របួស​ដាច់​សរសៃ​ ACL … Read More